រថយន្តវេអងដឹកឈើជន្លង់ម្រេចមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃស្ថានីយជញ្ជីងចល័ត (កាំពី) ស្ទាក់ចាប់ឃាត់បាននៅចំណុចរង្វង់មូល (ខ្លាស្ទុះ) ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោយពីបានបើកបរគេចវេសមិនព្រមចូលថ្លឹងទម្ងន់តាមបទដ្ឋានកំណត់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តធុនធំមួយគ្រឿងនេះបានដឹកជញ្ជូនជ្រលុងម្រេចចេញពីខេត្តស្ទឹងត្រែងក្នុងគោលដៅឆ្ពោះទៅកាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅពេលបើកបរមកដល់ចំណុចជិតស្ថានីយជញ្ជីងថ្លឹងរថយន្តដែលមានទីតាំងស្ថិតនៅភូមិដីសម្បទាននៃភូមិសំបុក ស្រុកចិត្តបុរី...
(កំពត)៖ លោក ម៉ៅ ប៊ុនលី ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត បានអះអាងថា ខ្លួនទទួលរងនូវអំពើ អយុត្តិធម៌ ដោយសារតែលោក សេង សិរីបុត្រ ជាអភិបាលរងខេត្តកំពត បានខ្ចីលុយរបស់ខ្លួនចំនួន ៦ម៉ឺនដុល្លារ មិនព្រមសង ដោយធ្វើការកៃបំបាត់ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់...
អភិបាលរងខេត្តកំពតម្នាក់ ឆបោកលុយប្រជាពលរដ្ឋម្នាក់ អស់៦ម៉ឺនដុល្លារ តែមិនព្រមសង ថែមទាំងប្តឹងម្ចាស់លុយទៀត! នេះបើតាមការបង្ហោះរបស់លោក ស៊ន សុភក្ត្រ អគ្គនាយករងសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា៖អភិបាល នៃគណៈអភិបាលខេត្តកំពតមាន អភិបាល១រូប...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។...
(កំពង់ស្ពឺ)៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយតាមបណ្តាញសង្គមឈ្មោះ PhanPhana ដែលបានលើកឡើងថា «សាលាដូងនឹងត្រូវរុះរើក្នុងរយៈពេល ១៤ថ្ងៃ»។ មន្ទីរបរិស្ថានសូមបំភ្លឺជូនសាធារណជនជ្រាបថា ព័ត៌មាននេះមិនមែនជាការពិតឡើយ ហើយទីតាំងសាលាដូង មិនស្ថិតក្នុងសេចក្តីប្រកាសជូនដំណឹងឱ្យរុះរើនោះទេ។ តាមរយៈលិខិតបំភ្លឺមន្ទីរបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគិរីរម្យ...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក...
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដើម្បីពិនិត្យលើលទ្ធផលសិក្សា និងកែសម្រួលឱ្យស្របតាមបទដ្ឋានបច្ចេកទេស។ កិច្ចប្រជុំដឹកនាំដោយលោក ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពានកោះនរា-មេគង្គឃី ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រុមហ៊ុន ZHEJIANG (PRC)...
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។ សេចក្តីណែនាំអន្តរក្រសួង ដែលបណ្តាញព័ត៌មាន...
វៀតណាម : គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងសន្និបាតបូសរុបកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០...
ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។ បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់...
