(ភ្នំពេញ)៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ថូ សំណាង ទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបញ្ចប់តំណែងនេះ ធ្វើឡើងក្រោយរកឃើញរូបលោកប្រព្រឹត្តអំពើពុករលួយរាប់លានដុល្លារលើការលក់ទិដ្ឋាការឱ្យអ្នកប្រព្រឹត្តបទល្មើសស្កេម។ សូមបញ្ជាក់ថា ក្នុងសំណុំរឿងពុករលួយនេះ លោក...
(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនឈ្មោះ សុខ ធន់ ពីបទសមគំនិតក្នុងបទកំហែងយក ករណីទារប្រាក់ ៩០០០ដុល្លារពីពាណិជ្ជករដឹកក្រណាត់។
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានបណ្តាលឲ្យនិស្សិតស្រីម្នាក់ឈ្មោះ ស៊ុំ នីសា បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន «បូសខនអ៊ិនវេសមិន» ផ្លូវលេខ១០៤ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ពោលសំណងដ៏សមរម្យមួយដល់ក្រុមគ្រួសារនារីរងគ្រោះមិនទាន់ទទួលបាននោះទេ។...
ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង លោក ប៉ោ ពិឡុត នាយកទីចាត់ការផែនការវិនិយោគខេត្តព្រៃវែង មេត្តាចុះស៊ើបអង្កេត និងផ្អាកសកម្មភាពជាបន្ទាន់ ចំពោះការដ្ឋានស្ថាបនាផ្លូវបេតុងរបស់ក្រុមហ៊ុន «ធុ...
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។...
(មណ្ឌលគីរី)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះអង្គភាពប្រឆាំងអំពើពុករលួយ(ហៅកាត់ថា ACU) និងរដ្ឋបាលខេត្តមណ្ឌលគីរី ដែលមានមន្ត្រីជំនាញបានកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ ពិនិត្យឯកសារនានា និងកំពុងស្វែងរកឃើញនៅមូលហេតុនៃការចេញប័ណ្ណលើដីមានទំនាស់ ដែលរំលោភលើរក្សាការពារ រំលោភលើបណ្តឹងទប់ស្កាត់គ្រប់អង្គភាព និងស្ថាប័នមានសមត្ថកិច្ច រួមទាំងភាពមិនប្រក្រតីនានា។ ជាក់ស្តែងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយដែលមាន ឯកឧត្តម ឱម យិនទៀង ជាប្រធាន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ...
ព្រៃវែង៖ ភាពចម្រូងចម្រាសកំពុងផ្ទុះឡើងជុំវិញដំណើរការលទ្ធកម្មគម្រោងជួសជុលផ្លូវបេតុងអាមេ ២ខ្សែ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ខណៈតំណាងក្រុមហ៊ុន-សហគ្រាសមួយចំនួនបានចោទប្រកាន់ថា មន្ត្រីទទួលបន្ទុកលទ្ធកម្មបានរារាំងការទិញឯកសារដេញថ្លៃ ដោយអះអាងថា មន្ត្រីរូបនោះអវត្តមានពីកន្លែងធ្វើការ និងមិនអាចទាក់ទងតាមទូរស័ព្ទបាន។ តាមសេចក្តីជូនដំណឹងផ្លូវការលេខ ០៥៧/២០២៦ ល.ស ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកកញ្ជ្រៀច...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi)...
យោងតាមសំណេរនៅលើគណនីហ្វេសប៊ុក មានឈ្មោះថា Vi Sal នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា÷ រឿងរ៉ាវអយុត្តិធម៌របស់លោកឳពុក អ្នកម្តាយខ្ញុំដែលត្រូវគេធ្វើប្លង់ដីរំលោភយកស្រស់ៗ! លោកឳពុក អ្នកម្តាយខ្ញុំបានទិញដីមួយកន្លែងទំហំជិត ០៤ហិកតា ឆ្នាំ២០១៤ នៅចំណុចពាមតាយស ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង...
