វៀតណាម : គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងសន្និបាតបូសរុបកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ហោ វ៉ាងមើល ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។




















