(មណ្ឌលគីរី)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះអង្គភាពប្រឆាំងអំពើពុករលួយ(ហៅកាត់ថា ACU) និងរដ្ឋបាលខេត្តមណ្ឌលគីរី ដែលមានមន្ត្រីជំនាញបានកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ ពិនិត្យឯកសារនានា និងកំពុងស្វែងរកឃើញនៅមូលហេតុនៃការចេញប័ណ្ណលើដីមានទំនាស់ ដែលរំលោភលើរក្សាការពារ រំលោភលើបណ្តឹងទប់ស្កាត់គ្រប់អង្គភាព និងស្ថាប័នមានសមត្ថកិច្ច រួមទាំងភាពមិនប្រក្រតីនានា។
ជាក់ស្តែងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយដែលមាន ឯកឧត្តម ឱម យិនទៀង ជាប្រធាន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងមានចំណាត់ការយ៉ាងតឹងរឹង ដោយបានចេញលិខិតទៅ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី យកចិត្តទុកដាក់ស្រាវជ្រាវលើករណីនេះ។ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគីរីបានអញ្ជើញភាគីពាក់ព័ន្ធ ដែលមានអ្នកស្រី ឡាច ព្លើល និងលោក សុផាត សិរីវុទ្ធី រួមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ប្រជ៉ំពិនិត្យលើករណីនេះ និងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគីរី បានអញ្ជើញអ្នកស្រី ឡាច ព្លើល រួមទាំងក្រុមគ្រួសារ និងមេធាវីរបស់លោកស្រី ដើម្បីសាកសួរលម្អិតអំពីករណីនេះ រួមទាំងប្រវត្តិនៃការកាន់កាប់ដី ឯកសារបញ្ជាក់ការកាន់កាប់ និងអំពីការដោះស្រាយកន្លងមក ហើយភាគីលោកស្រី ឡាច ព្លើល នៅតែមានឆន្ទះទទួលយកយន្តការសម្របសម្រួលរបស់រដ្ឋបាលខេត្តជានិច្ច។
ចំពោះករណីនេះអ្នកសារព័ត៌មានយើងបានពិនិត្យលើឯកសារ និងការបំភ្លឺរបស់ភាគីពាក់ព័ន្ធ រកឃើញមានភាពមិនប្រក្រតីជាច្រើនដូចជា៖
១.ការបង្កើតអង្គហេតុក្នុងការចាប់អ្នកស្រី ឡាច ព្លើល ដាក់គុក២ឆ្នាំពីបទ«ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង» ដោយឯកសាររបស់អ្នកស្រី គឺសុទ្ធតែអាជ្ញាធរភូមិពូត្រែង ដែលមានលោក ប្លង់ សេង ជាមេភូមិវវាយត្រាបញ្ជ្រាស់ ហើយកោសលុប វាយត្រាម្តងទៀត ហើយការចុះហត្ថលេខារបស់លោកមេឃ៉ំ ក៏មេឃ៉ំអ្នកជួយចុះហត្ថលេខា ដោយអ្នកស្រីមិនបានធ្វើនោះទេ បែជា តំណាងអយ្យការចោទអ្នកស្រី ហើយចៅក្រមសម្រេចឃ៉ំ ដោយកំណត់ទោស ២ឆ្នាំមកលើអ្នកស្រីទាំងអយុត្តិធម៌បំផុត។
២.លោក សុផាត សិរីវុទ្ធី ជាមន្ត្រីយោធាបានបង្កើតឯកសារដីទីតាំងផ្សេងមករំលោភយកដីអ្នកស្រី ឡាច ព្លើល និងអ្នកស្រី ចន្ថា ស្រីម៉ៅ ដែលដីអ្នកទាំង២ ទាំងម្តាយ និងកូន មានគណៈកម្មការស្រុក មន្ត្រីជំនាញ អាជ្ញាធរភូមិ-ឃ៉ំ ធ្វើការវាស់វែងជូនលោកស្រី ហើយមានអាជ្ញាធរភូមិ គឺលោក ប្លង់ សេង ចុះហត្ថលេខា និងត្រា មានលោក ចាស់ ណា មេឃ៉ំពូត្រែង ចុះហត្ថលេខា លើលិខិតប្រើប្រាស់ដីធ្លី ត្រឹមត្រូវ។
៣.លោក លឹម ចាន់សូភី ប្រធានមន្ទីរសុរិយោដី បើទោះជាដីមានបណ្តឹងទប់ស្កាត់ គ្រប់បែបយ៉ាង មានបណ្តឹងអន្តរាគមន៍ មានរក្សាការពារ មាន សជណ របស់ក្រសួងមហាផ្ទៃ ជាពិសេសហ៊ាន ចេញប័ណ្ណប្លង់រឹងទៅលោក សុផាត សិរីវុទ្ធី ដោយបំពានលើលិខិតរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីទៀតផង។
តាមការបញ្ជាក់របស់លោកមេធាវីរបស់លោកស្រី ឡាច ព្លើល បានបញ្ជាក់ថាចំករណីនេះរដ្ឋបាលខេត្តមណ្ឌលគីរីនិងបើកកិច្ចប្រជុំនៅថ្ងៃទី 31 ខែសីហា ឆ្នាំ2026 ខាងមុខនេះ។
ជ៉ំវិញករណីនេះអ្នកស្រី ឡាច ព្លើល អរគុណចំពោះ អង្គភាពប្រឆាំងអំពើពុករលួយ ACU រួមទាំងរដ្ឋបាលខេត្តមណ្ឌលគីរី ដែលបានយកចិត្តទុកដាក់ក្នុងការស្វែងរកការពិតនៅក្នុងករណីនេះ អ្នកស្រីសំណូមពរអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋបាលខេត្តមណ្ឌលគីរី បើរកឃើញច្បាស់ហើយ សូមមេត្តាចាត់វិធានការចំពោះអ្នកពាក់ព័ន្ធឳ្យបានធ្ងន់ធ្ងរបំផុត ដោយសេចក្តីអនុគ្រោះ។
អង្គភាពយើងនឹងតាមដានបន្តអំពីការវិវត្តន៍នៃករណីនេះ៕















ដីការសម្រេច



បណ្តឹងទប់ស្កាត់


កំណត់ហេតុពិនិត្យទីតាំងដី




សុផាត សេរីវុទ្ធី ឈួសឆាយ









ឯកសារសុផាតសេរីវុទ្ធី




ឯកសារអ្នកស្រី ឡាច ព្លើល
