បុរសម្នាក់បើករថយន្តម៉ាកLexus Lx -570 ពាក់ស្លាកលេខភ្នំពេញ2BC-9998 ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យយុវជនម្នាក់ ស្លា-ប់-ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតរបួសធ្ងន់។
ទីតាំងកើតហេតុនៅត្រង់ចំណុចស្តុបបែកជាបួន តាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោលហើយគេចពីកន្លែងកើតហេតុបាត់ស្រមោល។ មហាជនកំពុងរង់ចាំមើលថាតើវាសនារបស់អ្នកបើកបររថយន្តខាងលើនឹងទៅជាយ៉ាងណា?







