អរិយក្សត្រ : នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក-លោកស្រីអភិបាលរងក្រុង និងសហការី បានអមដំណើរ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះជួបសាកសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទូទៅដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកល្វាឯម ក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងឱកាសនោះឯកឧត្តម បាននាំយកថវិកាឧបត្ថម្ភ ប្រគល់ជូនអ្នកជំងឺ ដើម្បីជួយសម្រាលការលំបាក និងជាកម្លាំងចិត្តក្នុងអំឡុងពេលសម្រាកព្យាបាល។
សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយលុបបំបាត់រាល់វត្ថុដក់ទឹកនៅជុំវិញផ្ទះ បិទគម្របធុងទឹកឱ្យបានជិត សម្អាតបរិស្ថានឱ្យបានស្អាត និងបើសិនជាមានអាការក្តៅខ្លួនខ្លាំង ឬសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដោយមិនត្រូវពន្យារពេល ឬព្យាបាលដោយខ្លួនឯងឡើយ៕

















