តាកែវ ៖ កំលាំងគយពិសេសចុះ នៃ នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅទូទាំងប្រទេសបានចុះទៅបង្ក្រាប ទូកដឹកទំនិញគេចពន្ធ ២គ្រឿង នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ដោយមិនបានបំពេញបែបបទប្រកាសនាំចូលជូនមន្ត្រីគយនៅមាត់ច្រកឱ្យបានត្រឹមត្រូវ។
តាមសេចក្តីរាយការណ៏ដដែលបន្តថា នេះមិនមែនជាលើកទី១ទេ ដែល កំលាំងគយពិសេស ចុះពីភ្នំពេញ ចុះទៅបង្ក្រាប ។កន្លងមកកាលពី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ កំលាំងគយ នៃ នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាប ឃ្លាំងស្តុកនិងផ្ទេរទំនិញ ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិ ពុទ្ធោ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ (ក្បែរច្រកទ្វារព្រំដែនបាក់ដៃ) ម្តងរួចមកហើយ ដោយរកឃើញ និងដកហូតទំនិញចម្រុះគេចពន្ធ និងបង់ពន្ធ មិនគ្រប់ចំនួន សរុបជាង ១០តោន។
ជាក់ស្តែងកាលពី ថ្មីៗនេះ កំលាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយ សមត្ថកិច្ចចំរុះ បានបើកប្រតិបត្តិការចុះបង្ក្រាបទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង ដែលមិនបានប្រកាសបំពេញបែបបទគយត្រឹមត្រូវ នៅច្រកបាក់ដៃ ខេត្តតាកែវ។ តាមការឲ្យដឹង ទូកដឹកទំនិញចំនួន ២គ្រឿង ធ្វើការនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ដោយមិនបានបំពេញបែបបទប្រកាសនាំចូលជូនមន្ត្រីគយនៅមាត់ច្រកឱ្យបានត្រឹមត្រូវ ។ ការចុះបង្ក្រាបនោះ នៅ មិន នៅឆ្ងាយ ពីច្រកទ្វេភាគីបាក់ដៃ ឡើយ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូនទាំង ២គ្រឿង រួមជាមួយទំនិញដែលពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ទទួលខុសត្រូវថែរក្សាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមនីតិវិធីច្បាប់។
សូមរំលឹកថា តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទំនិញគេចពន្ធ យ៉ាង អានាធិបតេយ្យ បាន ឆ្លងដែននាំចូល ឃ្លាំងផ្ទេរទំនិញមួយកន្លែង ស្ថិតក្នុងភូមិ ពុទ្ធោ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ (ក្បែរច្រកទ្វារព្រំដែនបាក់ដៃ) រ រាងរាល់ថ្ងៃយប់ដោយគ្មាន ឃើញ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យ គយច្រកព្រំដែនបាក់ដៃ មានចំណាត់ការ ទប់ស្កាត់រឹបង្ក្រាបឡើយ ជាក់ស្តែងដូចករណីខាងលើអញ្ចឹងទូកដឹកួំនិញចំរុះពីគ្រឿងលួចដឹកទំនិញគេចពន្ធ ចូលមកដីខ្មែរយ៉ាងរលូន ដោយ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យ គយច្រកព្រំដែនបាក់ដៃ ហាក់មិនមានវិធានការ ។
ករណីនេះ ត្រូវបាន មហាជនដាក់ការសង្ស័យថា សង្ស័យមានការ ថា ឈ្មួញ និង មេគយប្រចាំនៅតំបន់នោះ ត្រូវរ៉ូវគ្នា គប់គិតគ្នាបើកដៃឱ្យទំនិញគេចពន្ធ ចូល ទើបអាចចូលស្រួលបែបនេះបានប្រសិនបើមិនមានការបើកដៃទេ កុំថាឡើយទូកដឹកទំនិញ ធំប៉ុន កប៉ាល់ សូម្បីតែទូ តូចៗក៏មិនអាចបើកចូលមកបានរលូនបែបនេះឡើយ ។
ការចុះបង្ក្រាបរបស់ អនុប្រធាន នាយកដ្ឋានបង្ការនិងបង្ក្រាប បទល្មើស ខាងលើធ្វើឡើង បន្ទាប់ពី កំលាំងជំនាញ បានរកឃើញ ថា ទំនិញ ចម្រុះគេចពន្ធ និងបង់ពន្ធមិនគ្រប់ចំនួន ជាច្រើន រាប់តោនបាន ឆ្លងដែន ចូល មកប្រទេសកម្ពុជា តាម ច្រកបាក់ដៃ យ៉ាងអនាធិបតេយ្យ ប៉ុន្តែគេមិនដែល លោក ម៉ែន ស៊ីថា ប្រធានការិយាល័យ គយច្រកព្រំដែនបាក់ ចុះបង្ក្រាបរឺទប់ស្កាត់ ម្តងណាឡើយ ។ ដោយ តែឃើញភាពអសកម្ម របស់មេគយប្រចាំតំបន់នោះ កម្លាំងពិសេសនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ចុះបង្ក្រាប និង ពិនិត្យឃ្លាំងផ្ទេរទំនិញនៅ (ក្បែរច្រកទ្វារព្រំដែនបាក់ដៃ) បែបនេះ ។ពាក់ពន្ធ័និងបញ្ហា ខាងលើអង្គភាពយើងមិនអាចស្វែងរកការបកស្រាយពី លោក ម៉ែន ស៊ីថា ប្រធានការិយាល័យ គយច្រកព្រំដែនបាក់ បាននៅឡើយទេ ដោយសារលេខ របស់លោក មិនអាចទំនាក់ទំនងបាន។អង្គភាពយើងរងចាំការបកស្រាយជានិច្ចរាល់ម៉ោងធ្វើការ ។






