(ភ្នំពេញ)៖ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើកុមារាអាយុក្រោម ១៦ឆ្នាំនៅទីសាធារណៈនៃតំបន់កំពង់ផែ Mordialloc នៃប្រទេសអូស្ត្រាលី ត្រូវបានតុលាការកំពូលរដ្ឋវិកតូរី អនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។
ការអនុញ្ញាតនេះធ្វើឡើងក្រោមលក្ខខណ្ឌតម្កល់ប្រាក់ និងទ្រព្យសម្បត្តិធានាជិត ៣លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអូស្ត្រាលី Herald Sun នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ទោះបីជាមានការចោទប្រកាន់នេះក្តី មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះបានបដិសេធយ៉ាងដាច់អហង្ការចំពោះបទចោទប្រកាន់ទាំងអស់ និងបានបញ្ជាក់ថា លោកនឹងតស៊ូក្តីដើម្បីការពារកិត្តិយសរបស់លោក។
ជុំវិញករណីនេះ អ្នកច្បាប់មួយចំនួនបានលើកឡើងថា ប្រសិនបើមានភស្តុតាងថា លោកអគ្គនាយករងលោក សែ សុឃន ប្រព្រឹត្ត
បទល្មើសបៀតបៀនកុមារានៅទីសាធារណៈ ដូចការចោទប្រកាន់មែននោះ ទោះមានអ្នកជួយដាក់ប្រាក់ ឬទ្រព្យសម្បត្តិធានាក៏ដោយ ក៏តុលាការអូស្ត្រាលីមិនអាចអនុញ្ញាតឱ្យចេញពីប្រទេសអូស្ត្រាលីដែរ។
យ៉ាងណាមិញ ករណីនេះនៅតែស្ថិតក្រោមនីតិវិធីច្បាប់ ហើយសាធារណជនគួររង់ចាំការសម្រេចសេចក្តីរបស់តុលាការជាមុនសិន មុននឹងធ្វើការវិន្និច្ឆ័យណាមួយ ដើម្បីជៀសវាងការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់៕




