កណ្តាល៖ វិវាទដីមួយកន្លែងមានការអញ្ជើញពីសំណាក់ឯកឧត្តម ឈូក បណ្ឌិត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម កៃ វិសាល អគារធិការរង នៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល មន្ត្រីពាក់ព័ន្ធខេត្តកណ្តាល លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមទាំងមន្ត្រីពាក់ព័ន្ធនៃក្រុងអរិយក្សត្រ លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល មន្ត្រីពាក់ព័ន្ធសង្កាត់ រួមទាំងភាគីលោក ភឺន ផារិទ្ធិ និងលោក នួន រតនៈ (តំណាងភាគី) និង លោក ឡុញ សុវណ្ណ និង អ្នកស្រី ខាំ ភារី (តំណាងភាគី) ដើម្បីធ្វើការដោះស្រាយដីប្រមាណជា១៧ហិកតា នៅក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។
កិច្ចប្រជុំពិនិត្យដោះស្រាយនេះគឺធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជ៉ំក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ចំពោះកិច្ចប្រជុំពិនិត្យដោះស្រាយនេះ គឺមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននៅឡើងទេ ដោយត្រូវលើកការប្រជុំម្តងទៀងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បើមិនមានការកែប្រែ។
ក្នុងការឈានដល់មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីនេះ អ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋនៅមិនទាន់ដឹងពីមូលហេតុនៃវិវាទនោះនៅឡើយទេ។
ជុំវិញការដោះស្រាយនេះភ្នាក់ងាររបស់សារព័ត៌មានយើងខ្ញុំ នឹងរង់ចាំតាមដានបន្តទៀត អំពីលទ្ធផលនៃការដោះស្រាយបញ្ចប់៕







