ទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅមួយ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ព្រឹក ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦៕
ព័ត៌មានជាតិ
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ រៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង...
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា...
(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំពេទ្យខុសច្បាប់ចំនួន ៤៥កេសធំ ស្មើនឹងជាង ២៣,៤០០ប្រអប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចែកចាយផលិតផលឱសថដែលគ្មានគុណភាព...
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង...
បុរសម្នាក់បេីករថយន្ដស៊េរីទំនើបតម្លៃរាប់សិបម៉ឺនដុល្លារម៉ាក Rolls Royce ពាក់ផ្លាកលេខ ភ្នំពេញ 2CQ-8888 បេីកបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតនិងម្ចាស់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ដោយមិនមានការទទួលខុសត្រូវ ម្ចាស់រថយន្ដបានព្យាយាមបេីកគេចចេញពីកន្លែងកេីតហេតុ តែបេីកមិនបានប៉ុន្មានផងរថយន្ដបេីកទៅមុខលែងរួចត្រូវបានសមត្ថកិច្ចឃាត់ដេីម្បីឲ្យធ្វេីការដោះស្រាយ ជាមួយសាច់ញាតិម្ចាស់ម៉ូតូ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ជាងយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ...
ក្លឹបកំសាន្តរបស់ជនជាតិចិនដែលមានផ្លាកយីហោឈ្មោះថា”ទីក្រុងលើមេឃ” កំពុងបង្កប់ល្បែងប្រៀបដូចជាកាស៊ីណូ! ក្លឹបកំសាន្តខាងលើមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមនមានវិធានការផង៕
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា...
តាមរយៈស្នាដៃរបស់លោកស្រី Fari ពិភពលោកកំពុងចាប់ផ្តើមចោទសួរនូវសំណួរជាមូលដ្ឋានមួយថា៖ តើអ្វីទៅជាអាថ៌កំបាំងនៃសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង? ចម្លើយចំពោះសំណួរនេះ ត្រូវបានលាតត្រដាងតាមរយៈដំណើរយុទ្ធសាស្ត្រ និងភាពមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ ខណៈពេលដែលអត្ថបទអន្តរជាតិភាគច្រើនផ្តោតលើតែយន្តការនៃអំណាច ប៉ុន្តែស្នាដៃមួយនេះបានស្វែងយល់ស៊ីជម្រៅទៅលើអ្វីដែលអ្នកនិពន្ធបានពណ៌នាថាជា «បេះដូងនៃភាពជាអ្នកដឹកនាំ»។ វាបានតាមដានការវិវត្តខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន...
លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ផ្សងព្រេងដ៏ល្បីល្បាញ ក្នុងបេសកកម្មមនុស្សធម៌ដើម្បីកុមារកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកដល់ទឹកដីកំណើតវិញហើយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយពីបានចំណាយពេលអស់ជាច្រើនខែ ជិះកង់ឆ្លងកាត់ទ្វីបធំៗចំនួន៣ លើពិភពលោក។ គួររំលឹកផងដែរថា បេសកកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៦ ខែមិថុនា...
