បុរសម្នាក់បេីករថយន្ដស៊េរីទំនើបតម្លៃរាប់សិបម៉ឺនដុល្លារម៉ាក Rolls Royce ពាក់ផ្លាកលេខ ភ្នំពេញ 2CQ-8888 បេីកបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតនិងម្ចាស់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ដោយមិនមានការទទួលខុសត្រូវ ម្ចាស់រថយន្ដបានព្យាយាមបេីកគេចចេញពីកន្លែងកេីតហេតុ តែបេីកមិនបានប៉ុន្មានផងរថយន្ដបេីកទៅមុខលែងរួចត្រូវបានសមត្ថកិច្ចឃាត់ដេីម្បីឲ្យធ្វេីការដោះស្រាយ ជាមួយសាច់ញាតិម្ចាស់ម៉ូតូ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ជាងយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពេលកេីតហេតុតំណាងភាគីខាងរថយន្ដបានចរាចរដោះស្រាយជាមួយតំណាងភាគីខាងម៉ូតូដេីម្បីបញ្ចប់រឿង ។






