(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុភូមិកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងគង់ប្រថាប់ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពអស់រយៈពេលជាច្រើនខែ។ ការយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ គឺជាដំណឹងដ៏រីករាយ និងមហាមង្គលសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។








