ស្រីស្អាតពីរនាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក AVATAR 11 ពាក់ផ្លាកលេខ កម្ពុជា V-C-8989 ក្នុងល្បឿនលឿនដូចហោះរេ៉ចង្កូតទៅបុ..កជាមួយម៉ូតូហុងដា Scoopy ពាក់ផ្លាកលេខ ភ្នំពេញ 1HL-4247 ពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជិត ៤០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូស្លា..ប់នៅនិងកន្លែងកើតហេតុ រួចអ្នកបើកបររថយន្តបង្កនិងអ្នករួមដំណើរនាំគ្នាឡើងជិះម៉ូតូកង់ឥណ្ឌាគេចខ្លួនបាត់ស្រមោល…!
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបាន
កើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១០០៣ ត្រង់ចំណុចមុខផ្សារអ៊ីអនសែនសុខ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ឃ្មញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕





