(បាត់ដំបង) មហាជនសង្ស័យថាមានការបើកដៃអោយលេងនៅទូរទាំងក្រុងបាត់ដំបង ពាក់ព័ន្ធរឿងឆ្នោតវៀតណាមដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសបូករួម អ្នកញៀនល្បែងទាំងនោះធ្វើសកម្មភាពដាក់ពង្រាយកូនកញ្ជ្រែងនៅពាសពេញក្រុងបាត់ដំបង ។
ជាក់ស្តែងរូបភាពនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ទាំងនេះដែលក្រុមសារព័ត៏មានយើងថតផ្តិតយកភ្ជាប់ទីតាំងដែលមានដូចខាងក្រោម÷
-ទីតាំងទី០១ស្ថិតនៅភូមិកាប់គោថ្មី ក្នុងសង្កាត់អូរចារ(មានចម្ងាយ៣០ម៉ែត្រពីស្នាក់ការភូមិ) ។
-ទីតាំងទី០២ស្ថិតនៅផ្ទះមេធំក្រោមដើមក្រខុបក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ។
-ទីតាំងទី០៣ស្ថិតនៅ ជាប់ផ្លូវបំបែកទល់មុខផ្សារពោធិ៍វង្ស(ផ្ទះវីងវេលុយ ចាន់ រី)ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ។
-ទីតាំងទី០៤ ផ្ទះពូ វី ក្រោមដើមឆ័ត្រ ភូមិចំការសំរោង០១ សង្កាត់ចំការសំរោង ។
-ទីតាំងទី០៥ ស្ថិតនៅផ្លូវបេតុងខាងត្បូងរូបសំណាកលោកតាដំបងក្រញូង(ផ្ទះថ្មខ្នងទល់របងវិមានសព)។
-ទីតាំងទី០៦ស្ថិតនៅម្តុំតូបលក់មាស តូបលក់សំលៀកបំពាក់ ក្នុងផ្សារធំថ្មី សង្កាត់ព្រែកព្រះស្តេច ។
-ទីតាំងទី០៧ ផ្ទះល្វែងទទួលផ្ញើរម៉ូតូ ខាងជើង ជ្រុងខាងកើត ជាប់ផ្សារលក់បន្លែ(ផ្សារ ភួ ពុយ) សង្កាត់អូរចារ មេធំ ។
ទីតាំងខាងលើទាំងអស់នេះក្រៅពីកត់ឆ្នោតវៀតណាមរៀងរាល់ថ្ងៃ ក៏នៅបន្តកត់ឆ្នោតសៀមរៀងរាល់២ដង់ក្នុង១ខែ ទោះបីជាមានការរាយការណ៍ពីអ្នកអ្នកសារព័ត៌មានច្បាស់ៗយ៉ាងណាក្តី ក៏លោក ពេជ្រ សារ៉ែន អធិការក្រុង និងលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបងនៅតែគ្មានឆន្ទៈបង្រ្កាបដែរ!
បើនៅតែអញ្ចឹងប្រជាពលរដ្ឋមានតែសំណូមពរទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមេត្តាចាត់កម្លាំងជំនាញដើម្បីស្រាវជ្រាវ និងមានវិធានការចំពោះមេឆ្នោត និងញៀនល្បែងទាំងនោះយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ផង។
ក្រៅពីទីតាំងដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានទីតាំងតូចធំជាច្រើនផ្សេងៗទៀតនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូរទាំងខេត្ត៕














