ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលស្ថិតនៅឆ្ងាយពីប្រភពទឹក។

