នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចសង្កាត់កោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីផ្ទុះអាវុធ (បាញ់បោះសេរី) បង្កឡើងដោយទំនាស់ប្រចណ្ឌ ដោយលោក ម៉ក់ សុភ័ក្ត្រា ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានបើករថយន្តស្លាកលេខ រដ្ឋ13 2-1969 ដេញតាមស្ទាក់រថយន្តប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថាប្រពន្ធលួចមានទំនាក់ទំនងលួចលាក់ជាមួយប្រុសផ្សេង។
នៅក្នុងហេតុការណ៍ខឹងសម្បារនោះ លោកបានដកកាំភ្លើងបាញ់គំរាមស្ទាក់រថយន្ត ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្តាលឱ្យត្រូវកូនប្រុសរបស់លោកផ្ទាល់ រងរបួស។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ត្រា និងដកហូតអាវុធរក្សាទុកដើម្បីចាត់ការតាមច្បាប់ ចំណែកឯកូនប្រុសដែលរងរបួស ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕















