អង្គភាពប្រឆាំងអំពេីពុករលួយ (ACU) បានចេញប្រកាសព័ត៌មានពីចំណាត់ការលេីមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមេឃុំរូបនេះ និងបក្ខពួក បានត្រងយកពួកស្គេមដែលបែកខ្ញែកតូចៗ ឲ្យបន្តដំណេីរការ ក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប និងបិទចោល។
ACU បានបញ្ជាក់ថា ចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២៦ ប្រតិបត្តិការបង្ក្រាបបទល្មេីស Online Scams នៅតំបន់គិរីសាគរ តំបន់ព្រែកខ្សាច់ និងតំបន់កោះស្តេច បានចំនួន៥១២ទីតាំង រកឃេីញជនបរទេស១០សញ្ជាតិ មានចំនួន១៤០៧នាក់ក្នុងនោះមានបទល្មេីស Online Scams លួចលាក់។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានយកដីរបស់ខ្លួន៥ហិកតា ធ្វេីជារោងដាក់ឲ្យពួកស្គេមប្រព្រឹត្តបទល្មេីសបន្តទៀត បាន១ក្រុមមាន៤២នាក់ ដែលក្រុមអនឡាញស្កេមនេះមានឈ្មោះ ក្រុម OD មាន ឆៃ យ៉ូវយៀន ជាមេក្រុម។



