(ខេត្តបាត់ដំបង) សិស្សឆ្នើមនៃវិទ្យាល័យ ស ខេង ព្រែកនរិន្ទ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសាងប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយបានប្រឡងជាប់និទ្ទេស A លំដាប់ពិន្ទុ ៩៩.៤៩៨ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៦ ជំនាន់ទី១ នេះ!
សមិទ្ធផលដ៏អស្ចារ្យនេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងក្រុមគ្រួសារនោះទេ ប៉ុន្តែវាគឺជាមោទនភាពដ៏ធំធេងសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទាំងវិទ្យាល័យ ស ខេង ព្រែកនរិន្ទ ក៏ដូចជាប្រជាជនទូទាំងខេត្តបាត់ដំបងទាំងមូលផងដែរ។ ភាពជោគជ័យនេះបានស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែង ភាពវៃឆ្លាត និងការតស៊ូព្យាយាមឥតឈប់ឈររបស់យុវតីរូបនេះ ព្រមទាំងការយកចិត្តទុកដាក់បណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ៕


