នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានឆ្លៀតពេលទទួលទទួលជួប យុវជន វ៉ាន សែនវ៉ា រួមជាមួយឪពុកម្តាយ និងបងស្រីទាំង៣នាក់។ សម្ដេចតេជោ មានប្រសាសន៍ថា ក្រៅពីការរៀបចំតម្រង់ទិសឱ្យចៅ វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់គេម្នាក់ទៀតត្រូវចូលមហាវិទ្យាល័យដែរ ដោយបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ តែមិនមានលទ្ធភាពរៀនបន្ត។








