ខេត្តត្បូងឃ្មុំ៖៖ យោងតាមប្រភពព័ត៌មានពីក្រុមអ្នកដឹកជញ្ជូនទំនិញគ្រប់ប្រភេ..ទតាមច្រ.កតំបន់ក្នុងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចា..ប់តាំងពីលោក លី ប៊ុនសុង បានចូលមកកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំមក លោកបានប.ង្កើតក្រុមមនុស្សជំនិតមួយក្រុមដែលប្រើប្រាស់រហស្សនាមថា «K៧៥» (កាលពីមុនប្រើរហស្សនាម K១៨) ដើម្បីដើរប្រមូ..លថវិកាតាមបណ្តាការិយាល័យគយនានា និងតាមច្រ.កតំបន់នានាពេញមួយខេត្តត្បូងឃ្មុំ ជំនួសមន្ត្រីគយផ្លូវការ។
តាមសេចក្តីរាយការណ៏បានទម្លាយថា ការផ្លាស់ប្តូ ក្រុមថ្មីនេះធ្វើឡើងក្រោយពី ក្រុម K១៨ ត្រូវបានបណ្តាញព័ត៌មានផ្ស.ព្វផ្សាយឡើងព្រោងព្រាត ជុំវិញស.កម្ម.ភា.ពនិងទ..ង្វើរ.ក្រុមនោះ ដែលតាំងខ្លួនជាមន្ត្រីដើរធ្វើការងារ ជំនួស មន្ត្រីគយ ។ តាមប្រភពព័ត៌មានពីក្រុមមនុស្សជំនិតបានឱ្យដឹងថា លោក លី ប៊ុនសុង ដែលជាអតីតប្រធានសាខាគយខេត្តកំពត និងបច្ចុប្បន្នជាប្រធានសាខាគយខេត្តត្បូងឃ្មុំ តែងតែនាំយកមនុស្សជំនិតរបស់ខ្លួនមកពីខេត្តកំពត ដែលហៅខ្លួនឯងថា «ក្រុម K៧៥ ថ្មី » មកប្រមូ..លថវិកាតាមបណ្តាការិយាល័យគយ និងតាមច្រ.កតំបន់នានាក្នុងខេត្តត្បូងឃ្មុំ។ ប្រភពដដែលបានបញ្ជាក់ថា ក្រុម K៧៥ នេះមិនមែនជាមន្ត្រីរាជការ.ក្នុងជួរស្ថាប័នរដ្ឋនោះទេ ប៉ុន្តែជាក្រុមកម្មករ ឬសាច់ញាតិរបស់លោកប្រធានសាខាគយរូបនេះតែម្តង។
ម.ហា.ជ.ន និងក្រុមអ្នករ.កស៊ីដឹកជញ្ជូនទំនិញបានចោទសួរថា ហេតុអ្វីបានជាលោកប្រធានសាខាគយរូបនេះ មិនប្រើប្រាស់មន្ត្រីគយក្រោមឱវាទដែលជាមន្ត្រីត្រឹមត្រូវតាមច្បាប់ ដើម្បីអនុវត្តការងារប្រមូ..លចំណូលចូលថវិការដ្ឋ? ការប្រើប្រាស់ក្រុមជនស៊ីវិលមកប្រមូ..លលុយតាមរបៀបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅចា.ត់ទុកថាជាការប្រព្រឹត្តអំ.ពើ.ពុករលួ.យ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួក។
យោងតាមប្រភពពីអ្នករ.កស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេ..ទក្នុងខេត្តត្បូងឃ្មុំ បានរាយការណ៍ថា រឿ.ងនេះបានកើតឡើងតាំងពីលោក លី ប៊ុនសុង មកកាន់តំណែងជាប្រធានសាខាគយខេត្តមកម្ល៉េះ។ លោកបានប.ង្កើតក្រុមមនុស្សជំនិតដាក់រហស្សនាម K៧៥ថ្មី (អតីតK18 ) ដើរប្រមូ..លលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ដោយមិនគិតពីផលប្រយោជន៍ប្រទេសជាតិឡើយ។ ពលរដ្ឋខ្លះបានលើកឡើងដោយចំអកថា ក្រុមនេះគឺជា «កូនក្រ.ក» ដែលលោក លី ប៊ុនសុង តែងតែយកតាមខ្លួនគ្រប់ទីកន្លែង។
ជុំវិញករណីនេះ ក្រុមឈ្មួញ និងមហាជន បានអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាបញ្ជូនក្រុមអធិការកិច្ចចុះស្រាវជ្រាវលើករណីនេះជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ និងកុំឱ្យមានការមន្ទិលសង្ស័យបន្តទៀត។ជុំវិញករណីខាងលើនេះភ្នាក់ងាររបស់យើងរងចាំការបកស្រាយបំភ្លឺពីសំណាក់ភាគីដែរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ

