កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានធ្វេីការឆ្មក់ចូលហាងបាបារាំងចំនួនពីរទីតាំងក្បែរគ្នាដោយមានយីហោ(ហ្វេម ឌឹម) និង (រេដ រ៉ូមែន) ដោយសង្ស័យបង្កប់សេវាកម្មផ្លូវភេទ និងនារីមិនទាន់គ្រប់អាយុបំរើការក្នុងទីតាំងខាងលេី រួមទាំងឃាត់មនុស្សប្រុសស្រីជាច្រេីននាក់។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១៣០ និងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ រាជធានីភ្នំពេញ ។
ក្រោយពីប្រតិបត្តិការកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានធ្វេីការឃាត់បានមនុស្សប្រុសស្រីចំនួន៣៧នាក់ទាំងពីរទីតាំង បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិដេីម្បីធ្វេីសួរនាំ និងបន្តតាមនីតិវិធីច្បាប់ ។


















