(បាត់ដំបង) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូ United State Military Group និងមន្ត្រីនៃស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះមកទស្សនកិច្ចនៅមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង។
ក្រុមការងារជំនួយមនុស្សធម៌យោធាសហរដ្ឋអាមេរិក(USMILGP) បានមកទស្សនកិច្ច និងពិនិត្យអគារដែលធ្លាប់បានជួយសាងសង់ និងជួសជុលកែលម្អកន្លងមក ព្រមទាំងបានជួបសំណេះសំណាលជាមួយបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ដោយគម្រោងទស្សនកិច្ចខាងលើក្នុងគោលបំណងដើម្បីឲ្យក្រុមការងារជំនួយមនុស្សធម៌នៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក(INDOPACIFIC Command Humanitarian Assistance Team) រួមជាមួយមន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិកចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពបច្ចុប្បន្នដើម្បីស្វែងរកលទ្ធភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕












