មណ្ឌលគីរី៖ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ អ្នកណាក៏ស្គាល់លោក សុផាត សិរីវុទ្ធ ដែលជាមន្ត្រីយោធា ដ៏មានឥទ្ធិពល ដែលយកអំណាចរបស់លោក រួមទាំងបក្ខពួក ពាក់ខោអាវសុទ្ធតែយោធា ទៅឈូសឆាយផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋជនជាតិដើមពូនង ទាំងគ្មានដីការពីតុលាការ គ្មានដឹងឮ ឬចូលរួមពីអាជ្ញាធរនោះទេ ហើយថែមទាំងយកឯកសារដីនៅទីកន្លែងផ្សេង មករំលោភយកដីដែលប្រជាពលរដ្ឋដើមព្នងមានឯកសារត្រឹមត្រូវ មានការដឹងឮ ទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃ៉ំ-ស្រុក ទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុផាត សិរីវុទ្ធី បានបញ្ជាក្រុមបក្ខពួកខ្លួន ដែលពាក់សុទ្ធតែខោអាវយោធា ទៅឈូសឆាយផ្ទះ ដំណាំរបស់ប្រជាពលរដ្ឋ។
អ្នកស្រី ឡាច ព្លើល(ឡាយ ស៉ីថា)អាយុ៦១ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូឆប ឃ៉ំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បានរងគ្រោះយ៉ាងធ្ងន់ធ្ងរនិងឈឺចាប់បំផុត ដោយសារលោក សុផាត សីរីវុទ្ធ ជាមន្ត្រីយោធា យកឯកសារដីនៅកន្លែងផ្សេង មករំលោភយកដីរបស់អ្នកស្រីទំហំជា១៥ហិកតា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ដែលដីរបស់អ្នកស្រីមាន អាជ្ញាធរស្រុកអូររាំង មន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ បានធ្វើការវាស់វែង មានព្រំ មានទំហំច្បាស់លាស់ មានទាំងអាជ្ញាធរភូមិ ដែលមានលោក ប្លង់ សេង ជាមេភូមិបានចុះហត្ថលេខា និងលោក ចាស់ ណា មេឃុំដាក់ដាំចុះហត្ថលេខាត្រឹមត្រូវច្បាស់លាស់ តាំងពីឆ្នាំ២០១៩។
ចំណែកលោក សុផាត សិរីវុទ្ធី គ្មានឯកសារច្បាស់លាស់អ្វីនោះទេ ដោយឯកសាររបស់លោកនៅភូមិពូឆប ក្រោយៗមកចេះតែធ្វើប្តូរមករហូតដល់ភូមិពូត្រែង ដើម្បីបង្កើតជាហេតុថាដីនៅជាប់គ្នា ហើយក៏រៀបចំនីតិវិធី រំលោភយក ដីរបស់អ្នកស្រី ឡាច ព្លើល ទាំងអស់ ដោយមានការចេញប្លង់កម្មសិទ្ធដោយលោក លឹម ចាន់សូភី ប្រធានមន្ទីរសូរិយោដី ខេត្តមណ្ឌលគិរីទៀតផង។
អ្នកស្រី ឡាច ព្លើល រួមទាំងក្រុមគ្រួសារ បានឳ្យអ្នកសារព័ត៌មានដឹងទៀតថា៖ទង្វើសកម្មភាព ការប្រព្រឹត្តក្នុងតួនាទីជាប្រធានមន្ទីរសុរិយោដីពីសំណាក់របស់លោក លឹម ចាន់សូភី គឺធ្វើឳ្យអ្នកស្រី រួមទាំងក្រុមគ្រួសារ រងគ្រោះបាត់បង់ធ្ងន់ធ្ងរបំផុត បើទោះជាអ្នកស្រី បានដាក់បណ្តឹងរក្សាការពារចំនួន៣ បណ្តឹងទប់ស្កាត់ជាច្រើនលើក ច្រើនសារនៅមន្ទីរ បណ្តឹងទៅរដ្ឋបាលខេត្ត ក៏នៅតែមានការចេញប័ណ្ណកម្មសិទ្ធទៅឳ្យឈ្មោះ សុផាត សិរីវុទ្ធី ទៀត។
ដោយត្រង់នេះហើយ ដែលបង្ហាញពីអំណាចលោក សុផាត សិរីវុទ្ធី តាំងខ្លួនជាយោធា អាចធ្វើអ្វីៗបានតាមអំពើចិត្ត ដោយនាំឳ្យលោក លឹម ចាន់សូភី ហ៊ានចេញប័ណ្ណកម្មសិទ្ធដីកំពុងមានទំនាស់ រំលោភបំពាន សេចក្តីសម្រេចរក្សាការពាររបស់តុលាការ បណ្តឹងទប់ស្កាត់ រួមទាំងបណ្តឹងអន្តរាគមន៍ មានទាំង សជណ របស់ក្រសួងមហាផ្ទៃ ឳ្យធ្វើការដោះស្រាយករណីរបស់អ្នកស្រី ឡាយ ព្លើល ផងដែរ។
ចំពោះការរំលោភបំពានដោយលោក សុផាត សិរីវុទ្ធី ជាមន្ត្រីយោធានេះ មានតែក្រសួងការពារជាតិ ដែលមានឯកឧត្តម ទៀរ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើការស៉ើបអង្កេត ធ្វើអធិការកិច្ចចំពោះបុគ្គល សុផាត សិរីវុទ្ធី ម្នាក់នេះ ដើម្បីក៉ំប៉ះពាល់ដល់វីរៈកងទ័ពដទៃដែលល្អៗ ដែលកំពុងយកទ្រូងការពារជាតិមាតុភូមិ។
ហើយចំពោះការចេញប័ណ្ណកម្មសិទ្ធលើដីកំពុងមានទំនាស់ រំលោភដីការសម្រេចរបស់តុលាការ បំពានបណ្តឹងទប់ស្កាត់ បណ្តឹងអន្តរាគមន៍ពីសំណាក់ លោក លឹម ចាន់សូភី ប្រជាពលរដ្ឋសំណូមពរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី មេត្តាបើកការស៉ើបអង្កេត ធ្វើអធិការកិច្ច ក្នុងរឿងនេះ។
ជាពិសេសក្រសួងមហាផ្ទៃ ដែលមានឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាបើកការស៉ើបអង្កេតក្នុងករណី ព្រោះកន្លងមកក្រសួងមហាផ្ទៃយកចិត្តទុកដាក់ណាស់ចំពោះរឿងនេះ ដោយបានទាំងចេញ សជណ ឳ្យឯកឧត្តមអភិបាលខេត្តកាលជំនាន់នោះធ្វើការដោះស្រាយ និងរាយការណ៍ទៅក្រសួងមហាផ្ទៃវិញ ដែលមិនបានដោះចប់ទេ បែជាមានការចេញប័ណ្ណរឹងទៅភាគីដែលបានរំលោភយកដីពលរដ្ឋទៅវិញ។
ករណីនេះកន្លងមកក៏មានឈ្មោះក្នុងគនីណីតេលេក្រាមថា Yin Leangkong ដែលបញ្ជាក់ថាប្រើតួនាទីជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាលោក សុផាត សេរីវុទ្ធី និងបានផ្ញើឯកសារមកក្រុមការងារពិនិត្យមួយចំនួន ក្រោយការពិនិត្យក្រុមការងារឃើញថាមិនមានឯកសារពីរតុលាការណាមួយដែលសម្រេចប្រគល់ដីនោះឲ្យលោក សុផាត សិរីវុទ្ធី នោះទេ!
ជុំវិញករណីនេះអង្គភាពយើងខ្ញុំនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ហើយស្វាគមន៍រាល់ការបំភ្លឺពីគ្រប់អ្នកដែលពាក់ព័ន្ធប្រសិនបើមានរៀងរាល់ម៉ោងធ្វើការ៕










សុផាត សេរីវុទ្ធី រួមទាំងបក្សពួក


កំណត់ហេតុពិនិត្យទីតាំងដី







ចុះវាស់វែងឆ្នាំ២០១៩




ឈួសឆាយ


ដីការសម្រេច



បណ្តឹងទប់ស្កាត់








ឯកសារសុផាតសេរីវុទ្ធី




ឯកសារអ្នកស្រី ឡាច ព្លើល
