កណ្តាល : យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណមេត្តាជ្រាប ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ម្ចាស់រថយន្តបង្កបានចូលខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី។ អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!



