(កំពត)៖ អធិការនគរបាលស្រុកឈូក ខេត្តកំពត លោកវរសេនីយ៍ឯក ប៉ោ យ៉ា និងអធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ លោកវរសេនីយ៍ទោ ឯក វ៉ាន្នី ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបន្តនីតិវិធីដោយសារតែខ្ជីខ្ជារឿងគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តបណ្តាលឲ្យបុកម៉ូតូស្លាប់២នាក់ ស្រាប់តែលោកអធិការ...
ព័ត៌មានជាតិ
កណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយធ្វើដំណើរពេលយប់ងងឹត ហើយបានជិះចូលជង្ហុក បណ្តាលមកពីការស្រុតដី ដោយបណ្តាលមកពីរថយន្តដឹកបេតុង និងគ្រឿងសំណង់ ចូលចាក់ក្នុងការដ្ឋានរបស់លោក សុខ ហេង ថៅកែក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២០:២០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦...
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានធ្វេីការឆ្មក់ចូលហាងបាបារាំងចំនួនពីរទីតាំងក្បែរគ្នាដោយមានយីហោ(ហ្វេម ឌឹម) និង (រេដ រ៉ូមែន) ដោយសង្ស័យបង្កប់សេវាកម្មផ្លូវភេទ និងនារីមិនទាន់គ្រប់អាយុបំរើការក្នុងទីតាំងខាងលេី រួមទាំងឃាត់មនុស្សប្រុសស្រីជាច្រេីននាក់។ ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១៣០ និងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ...
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបាន រៀបចំពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ...
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ Bradley...
(ភ្នំពេញ)៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ថូ សំណាង ទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបញ្ចប់តំណែងនេះ ធ្វើឡើងក្រោយរកឃើញរូបលោកប្រព្រឹត្តអំពើពុករលួយរាប់លានដុល្លារលើការលក់ទិដ្ឋាការឱ្យអ្នកប្រព្រឹត្តបទល្មើសស្កេម។ សូមបញ្ជាក់ថា ក្នុងសំណុំរឿងពុករលួយនេះ លោក...
(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនឈ្មោះ សុខ ធន់ ពីបទសមគំនិតក្នុងបទកំហែងយក ករណីទារប្រាក់ ៩០០០ដុល្លារពីពាណិជ្ជករដឹកក្រណាត់។
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានបណ្តាលឲ្យនិស្សិតស្រីម្នាក់ឈ្មោះ ស៊ុំ នីសា បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន «បូសខនអ៊ិនវេសមិន» ផ្លូវលេខ១០៤ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ពោលសំណងដ៏សមរម្យមួយដល់ក្រុមគ្រួសារនារីរងគ្រោះមិនទាន់ទទួលបាននោះទេ។...
ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង លោក ប៉ោ ពិឡុត នាយកទីចាត់ការផែនការវិនិយោគខេត្តព្រៃវែង មេត្តាចុះស៊ើបអង្កេត និងផ្អាកសកម្មភាពជាបន្ទាន់ ចំពោះការដ្ឋានស្ថាបនាផ្លូវបេតុងរបស់ក្រុមហ៊ុន «ធុ...
