October 22, 2026

admin

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ពីអតីតកាល តើនរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ។ ក្រៅពីស្ពានទាំងពីរខ្សែនេះ ស្ទឹងត្រែងក៏មានផ្លូវជាតិជាច្រើនខ្សែតភ្ជាប់ទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា កម្ពុជា...
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវ និងណែនាំប្រជាពលរដ្ឋឱ្យចូលរួមសហការរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬមន្ត្រីជំនាញ ប្រសិនបើរកឃើញសាឡង់របស់ក្រុមហ៊ុនបូមខ្សាច់ណា ដែលធ្វើអាជីវកម្មខុសលក្ខណៈបច្ចេកទេស។ លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋអាចទូរសព្ទរាយការណ៍ដោយផ្ទាល់មកលោកក៏បាន ដើម្បីទទួលបានកិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ការថ្លែងណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត បានដឹកនាំអាជ្ញាធរ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី។ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី...
(ក្រុងកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តមណ្ឌលគិរី។ ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី...
មណ្ឌលគិរី៖ ក្រុមបុរស-ស្ត្រីចំនួន ៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យជួបជុំប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅរីសតមួយក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងបានស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន...
(ក្រចេះ)៖ បន្ទាប់ពីសម្រាកប្រមាណជា៣សប្តាហ៍ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ​បាន​បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក​នាំ​មន្ទីរ...
មណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាល នៅតំបន់អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ ការសន្និដ្ឋានបឋមរបស់មន្ត្រីជំនាញបង្ហាញថា សត្វគោអាចបានផឹកទឹកអាងដែលសង្ស័យមានផ្ទុកសារធាតុគីមី ហូរចេញពីអាងកិនរ៉ែដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមការងារបានសម្រេចជីកកប់សាកសត្វគោទាំង៦ក្បាល និងយកសំណាកទៅពិសោធន៍ ដើម្បីបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់...
ទីតាំងល្បែង ហ្គេមបាញ់ត្រីមានទាំងក្មេងទាំងចាស់ជាពិសេសនោះក្មេងៗជាសិស្សសាលាចូលលេងជាជារៀងរាល់ថ្ងៃផ្សារអុីអន២ជាន់ទី ០៤ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្ដដា ឆ្នាំ២០២៦៕