(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ។

បេះដូងគឺជាសរីរាង្គមួយដែលមានទំហំតូច ប៉ុន្តែមានតួនាទីធំ ដោយវាទទួលខុសត្រូវក្នុងការថែរក្សាអ្នកឱ្យមានជីវិតរស់នៅ និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រាល់នាទី និងរាល់វិនាទី។ បេះដូងច្របាច់ និងបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ព្រមទាំងកម្ចាត់ឧស្ម័នកាបូនិចចេញពីចរន្តឈាម ដែលមុខងារទាំងនេះគឺជាស្នូលនៃសុខភាពទូទៅរបស់អ្នក។ បេះដូងគឺជាសរីរាង្គដែលងាយរងគ្រោះ ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលស្ថានភាពទាំងនេះត្រូវបានគេដឹងថាជាឃាតករដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់ ១៨.៦ លាននាក់នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ។

អាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ នៅក្នុងប្រទេសអភិវឌ្ឍន៍ • អត្រាអ្នកឈឺបេះដូងកើនឡើងខ្លាំង (លើសពី ១០ ភាគរយ) ចំពោះមនុស្សអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ។ ៨០ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺបេះដូង គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ គន្លឹះស្តីពីសុខភាពបេះដូង និងការឈានចូលវ័យចាស់ដោយមានសុខភាពល្អ នេះគឺជាគន្លឹះល្អៗចំនួន ប្រាំយ៉ាង ដើម្បីឱ្យអ្នកចាប់ផ្តើមដំណើរនេះ សម្រាប់ជីវិតដែលមានសុខភាពល្អប្រសើរជាងមុនទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។
